យោងតាមកាសែត Daily Star បានចេញផ្សាយថា Cristiano Ronaldo មានបំណងរៀបចំការពិភាក្សាជាមួយភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes អំពីអាជីពរបស់គាត់នៅ Manchester United ។
កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានជួបការលំបាកក្នុងការត្រលប់មកកាន់ទឹកដី Old Trafford វិញដែលហាក់មិនសូវទទួលបានផ្លែផ្កា ទាំងស្ថិតនៅក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer និងអ្នកចាត់ការបណ្តោះអាសន្នថ្មីលោក Ralf Rangnick ។
ដូច្នេះហើយ ខ្សែប្រយុទ្ធរូបនេះមានបំណងនិយាយជាមួយលោក Jorge Mendes អំពីជម្រើសរបស់គាត់នៅចុងបញ្ចប់នៃយុទ្ធនាការនេះ ដោយក្រុមបិសាចក្រហមកំពុងជួបការលំបាកក្នុងការប្រជែងពាន៕