Ferran Torres ចង់​ដើរ​តាម​គន្លង​និមិត្តរូប​របស់​គាត់

0

សមាជិក​ចំណូល​ថ្មី​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ​កីឡាករ Ferran Torres បាន​បង្ហាញ​ឱ្យ​ដឹង​ថា និមិត្តរូប​ក្នុង​ដួងចិត្ត​របស់​គាត់​គឺជា​វីរបុរស​របស់ Barcelona កីឡាករ David Villa ។

Torres បាន​មក​ដល់​ទឹកដី Camp Nou ក្នុង​រដូវរងារ​នេះ​ពី Manchester City ។ ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ Barcelona ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​បាន​បង្ហាញ​ពី​ការ​កោតសរសើរ​របស់​គាត់ ចំពោះ​ខ្សែប្រយុទ្ធ Barca និង​ជា​កីឡាករ​អេ​ស្ប៉ា​ញ​ថា​៖

«David Villa គឺជា​វីរបុរស​របស់ខ្ញុំ​។ ខ្ញុំ​ចង់ទៅ​វិស្សមកាល​ជាមួយ​គាត់​។ ខ្ញុំ​នឹង​មិន​ហត់​ទេ ព្រោះ​ខ្ញុំ​បាន​រៀន​ច្រើន ហើយ​វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ​»​។

David Villa គឺជា​កីឡាករ​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ចន្លោះ​ឆ្នាំ ២០១០ និង ២០១៣ ដោយ​លេង​នៅ​ក្នុង​ក្រុម Barcelona ដែល​មាន​ទេព​កោសល្យ​ជាមួយនឹង​តារា​ឆ្នើម​ជំនាន់​មុន​ដូច​ជា Lionel Messi ។ Torres នឹង​សង្ឃឹមថានឹង​ទទួល​បាន​ជោគជ័យ​ស្រ​ដៀង​គ្នា​ជាមួយនឹង Barcelona៕