ព្រៃវែង៖ នេះបើយោងតាមការចេញផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា មានករណីអគ្គីភ័យកំពុងតែឆាបឆេះរថយន្តដឹកទំនិញរបស់បងប្អូនប្រជាពលរដ្ឋមួយគ្រឿងដែលស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ខណះពេលនេះរថយន្តពន្លត់អគ្គីភ័យកំពុងតែជួយអន្តរាគមន៍ផ្ទាល់នៅកន្លែងកេីតហេតុផងដែរ៕
