អ្នកចាំទី​វ័យ​ចំណាស់ Buffon កំពុង​ពិចារណា​ផ្លាស់​ប្តូរ​ទឹកដី

0

អ្នកចាំទី​វ័យ​ចំណាស់ Gianluigi Buffon បច្ចុប្បន្ន​មាន​អាយុ ៤៤ ឆ្នាំ ប៉ុន្តែ​គាត់​នៅ​តែ​រឹង​មាំ​នៅ Parma ហើយ 90min រាយការណ៍​ថា​អ្នកចាំទី​ជើង​ចាស់​​រូប​នេះនឹង “​ពិចារណា​យ៉ាង​ម៉ត់ចត់​” ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ MLS ។

កីឡាករ​អ៊ី​តា​លី​ដែល​ឈ្នះ​ពាន World Cup មិន​ទាន់​ត្រូវ​បាន​ទទួល​បាន​សំណើរ​ពី​ភាគី​មក​ពី​អា​មេ​រិ​ក​ខាងជើង​នៅឡើយ​ទេ ប៉ុន្តែ​នឹង​បើកចំហ​សម្រាប់​ការ​ផ្តល់​ជូន ខណៈ​ដែល​គាត់​កំពុង​ពិចារណា​លើ​បញ្ហា​ប្រឈម​ថ្មី​មួយទៀត​៕