កីឡាករ​មួយ​ចំនួន​របស់ Chelsea នឹង​ខកខាន​ការ​ប្រកួត UEFA Champions League ទល់​នឹង Lille

0

Chelsea ប្រឈម​នឹង​បញ្ហារ​ធំ​មុន​ការ​ប្រកួត UEFA Champions League វគ្គ ១៦​ក្រុម​ចុង​ក្រោយ​របស់​ពួក​គេ ជាមួយនឹង​ក្រុម Lille ។

ក្រុម​តោ​ខៀវ​ដែល​បាន​ឈ្នះ​ពានរង្វាន់ Champions League កាលពី​រដូវ​កាល​មុន ត្រូវ​បាន​ចាប់ឆ្នោត​ប៉ះ​ក្រុម​ការពារ​តំណែង​ជើងឯក Ligue 1 ក្នុង​ជុំ​ទី ១៦ ដោយ​ការ​ប្រកួត​ជើង​ទាំង​ពីរ នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ២២ ខែកុម្ភៈ​នៅ Stamford Bridge និង​ថ្ងៃ​ទី ១៦ ខែមីនា នៅ​កីឡដ្ឋាន Stade Pierre-Mauroy​។

Chelsea ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​បាន​ល្អ ដោយសារ​តែ​ពួក​គេ​មាន​ក្រុម​កីឡាករ​ល្អ​ជាង​ក្រុម​មក​ពី​ប្រទេស​បារាំង​។ ទោះជា​យ៉ាងណា​ក៏​ដោយ របាយការណ៍​ថ្មី​មួយ​បញ្ជាក់​ថា គ្រូបង្វឹក Chelsea លោក Thomas Tuchel អាច​នឹង​ខកខាន​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​របស់​គាត់​សម្រាប់​ជើង​ទី​ពីរ​។

ទីតាំង​នៃ​ការ​ប្រកួត​ជើង​ទី​ពីរ កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា ខណៈ​ដែល​ប្រទេស​បារាំង​កំពុង​ប្រឆាំង​នឹង​ការ​អនុញ្ញាត​ឱ្យ​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ចូល​ក្នុង​ប្រទេស​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ជាមួយនឹង Lille ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជើង​ទី​ពីរ ពេល​នោះ Chelsea នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង ដោយ​គ្មាន​កីឡាករ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​៕