សាហាវ​ណាស់​! រួម​ដៃ​ជាមួយ​សង្សារ​សម្លាប់​ប្អូន​ខ្លួនឯង ព្រោះតែ​គំរាម​ប្រាប់​អ្នក​ផ្ទះ រឿង​ឃើញ​ខ្លួន​រួម​ភេទ​ជាមួយ​សង្សារ

0

សៀមរាប​៖ កាលពី​ម៉ោង​ប្រមាណ ១១:៤០​នាទី ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពាក់​ពន្ធ​ករណី​ឃាតកម្ម​នៅ​ចំណុច​ភូមិ​រំ​រោង​កញ្ជោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ ចិត្ត ភ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​រំ​រោង​ក​ញ្ចោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ដោយឡែក​ម្នាក់​ទៀត​ឈ្មោះ ឡាយ សាលី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ក្នុង​នោះ​ជន​រង​គ្រោះ​ឈ្មោះ ឡាយ ប៉ុន​លេង ភេទ​ប្រុស អាយុ​១១​ឆ្នាំ​៤​ខែ មុខរបរ​សិស្ស រស់នៅ​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​បាន​ស្លាប់​នៅ​ក្នុង​អង្រឹង​។

បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ឡាយ សាលី បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​គឺ​ខ្លួន​និង​ប្អូនប្រុស​ជា​ជន​រង​គ្រោះ​នៅផ្ទះ​តែ​២​នាក់​។ ចំណែក​ឪពុក​ម្តាយ​ទៅ​ស្នាក់​នៅ​និង​ធ្វើ​ចម្ការ​នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ លុះ​មក​ដល់​ម៉ោង​១៩:០០​នាទី សង្សារ​របស់​ខ្លួន​ឈ្មោះ ចិត្ត ភ​ន បាន​ផ្ញើ​តាម​គណនី​ហេ្វ​ស​ប៊ុ​កមក​ខ្លួន​ថា គេ​សុំ​មក​លេង​ផ្ទះ​។ នាង​ក៏​យល់ព្រម លុះដល់​វេលា​ម៉ោង​២១:០០​នាទី ឈ្មោះ ចិត្ត ភ​ន ក៏​បាន​ទៅ​ដល់ ហើយ​គេ​បាន​អោប​ថើប និង​សុំ​នាង​រួម​ភេទ នាង​ក៏​យល់ព្រម ហើយ​នាំ​គ្នា​ទៅ​រួម​ភេទ​នៅ​ចំណុច​រោង​ដាក់​ឈើ ក្រោយ​ផ្ទះ​។ ខណៈ​ពេល​កំពុង​រួម​ភេទ​ស្រាប់តែ​ប្អូនប្រុស​ខ្លួន​ឈ្មោះ ឡាយ ប៉ុន​លេង បាន​ទៅ​ទាន់ ហើយ​និយាយ​ថា​គេ​និង​យក​រឿង​ពួក​ខ្លួន​ខាងលើ​ប្រាប់​ទៅ​ឪពុក​ម្តាយ​ទាំងអស់​។ ពេល​នោះ​ខ្លួន​និង​សង្សារ​ក៏​រួមគំនិត​គ្នា​សម្លាប់​ជន​រង​គ្រោះ​បំបិទមាត់​តែ​ម្តង ដោយ​ឈ្មោះ ចិ​តុ្ត ភ​ន បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ត្រង់​ក​ផ្នែក​ខាងក្រោយ​មួយ​ដៃ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​ផ្កាប់មុខ​ទៅ​លើ​ដី ហើយ​ខ្លួន​ស្ទុះ​ទៅ​ចាប់ជើង​ជន​រង​គ្រោះ​ទាំង​សងខាង ហើយ​ឈ្មោះ ចិត្ត ភ​ន បាន​ចាប់​ផ្ងារ​សព យកដៃ​ទាំង​ពីរ​មួល​បំបាក់​ក​សព​តែ​ម្តង​។ ក្រោយ​ធ្វើ​សកម្មភាព​នេះ​រួច​ហើយ​ឈ្មោះ ចិត្ត ភ​ន ក៏​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។

ក្នុង​នោះ​ឈ្មោះ ចិត្ត ភ​ន ក៏​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ដោយ​ខ្លួន​ជា​អ្នក​វាយ និង​មួល​បំបាក់​ក​ជន​រង​គ្រោះ​។ ចំណែក​ឈ្មោះ ឡាយ សាលី បាន​យក​ខ្សែក្រវាត់​ទៅ​រឹត​ក​សព​បន្ថែម និង​បាន​លើកសព​ទៅ​ដាក់​ក្នុង​អង្រឹង​លើ​ផ្ទះ​។ បន្ទាប់​មក​យក​ខ្សែក្រវាត់​ខាងលើ​ទៅ​ចង​ភ្ជាប់​នឹង​ខ្សែ​អង្រឹង​ដើម្បី​បង្វែរ​ថា​ជា​ករណី​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​៕