អតីត​ខ្សែការពារ​ក្រុម Spurs និយាយ​អំពី​កីឡាករ​ចំណូល​ថ្មី​របស់ Liverpool

0

Luis Diaz បាន​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ដែល​រូបគេ​បាន​រំពឹង​ទុក​យ៉ាង​ខ្លាំង​ទៅ​កាន់ Liverpool ក្នុង​រដូវរងារ​នេះ ដោយ​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស Premier League ពី FC Porto ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ ៤៥ លាន​អឺ​រ៉ូ​។ អតីត​ខ្សែការពារ​ក្រុម Tottenham លោក Alan Hutton ជឿជាក់​ថា​កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូប​នេះ ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​អាច​វាយ​សម្រុក​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

Diaz បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម Liverpool ក្នុងអំឡុងពេល​ជ័យជម្នះ ៣-១ របស់​ពួក​គេ​លើ​ក្រុម Cardiff City ក្នុង​ពានរង្វាន់ FA Cup កាលពី​ចុង​ស​ប្តា​ហ៍​មុន ហើយ​គាត់​បាន​ចូលរួម​ចំណែក ក្នុង​គ្រាប់​បាល់​ទី​ពីរ​របស់​ហង្ស​ក្រហម​។ Hutton បាន​និយាយ​ថា កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូប​នេះ អាច​ផ្តល់​ការ​គំរាមកំហែង​ដល់​ខ្សែការពារ​របស់​គូបដិបក្ខ ហើយ​គាត់​បន្ត​ថា របៀប​របស់ Diaz គឺ​សម​នឹង Anfield ។

ការ​វាយលុក​របស់ Liverpool មានគុណ​ភាពល្អ​នៅ​ពេល​នេះ ដោយ​កីឡាករ​ទាំង​បី​របស់​ហង្ស​ក្រហម​គឺ Mohamed Salah, Sadio Mane និង Roberto Firmino នៅ​តែ​ខ្លាំង​។ ទន្ទឹម​នឹង​នេះ​ដែរ Diogo Jota ពិតជា​គួរ​អោយ​ចាប់អារម្មណ៍​ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន ១៥ គ្រាប់ និង assist ៣ លើក​មក​ទល់​ពេល​នេះ​។ Hutton ជឿជាក់​ថា​កីឡាករ Luis Diaz អាច​គ្រប់គ្រង​ការ​វាយប្រហារ​របស់​ហង្ស​ក្រហម​នា​ពេល​អនាគត​៕