Adidas បញ្ចប់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ជាមួយ Kurt Zouma ព្រោះតែ​…!

0

កីឡាករ Kurt Zouma បាន​បាត់បង់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​របស់​គាត់​ជាមួយ​ក្រុមហ៊ុន Adidas បន្ទាប់​ពី​ត្រូវ​បាន​លេច​ធ្លាយ​វី​ដេ​អូ វាយ ទាត់ ទះ​ឆ្មា ដែល​ជា​សត្វ​ចិញ្ចឹម​របស់​គាត់​។

កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ ២៥០,០០០ ផោន​ដោយ​ក្លឹ​ប West Ham ខណៈ​ដែល​ឆ្មា​ពីរ​ក្បាល​របស់​គាត់​ត្រូវ​បាន​រឹបអូស​ដោយ RSPCA បន្ទាប់​ពី​វី​ដេ​អូ ដែល​ត្រូវ​បាន​បង្ហោះ​ដំបូង​នៅ​លើ Snapchat ដោយ​បងប្រុស​របស់​គាត់​ឈ្មោះ Yoan ។

អ្នកចាត់ការ​ទូទៅ​ក្រុម West Ham លោក David Moyes បាន​សម្រេចចិត្ត​ដាក់ Zouma ឲ្យ​ចូល​លេង​ក្នុង​ជ័យជម្នះ ១-០ លើ​ក្រុម Watford កាលពី​ល្ងាច​ថ្ងៃ​អង្គារ បើ​ទោះបីជា​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ ត្រូវ​បាន​អ្នកគាំទ្រ​ទាំង​សងខាង​ជា​ច្រើន ស្រែក​ដៀល​ជេ អំឡុង​ពេល​ប្រកួត​ក៏​ដោយ​។

ប៉ុន្តែ​ឥឡូវនេះ Adidas បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ផ្ទាល់ខ្លួន​ជាមួយ Zouma ដែល​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​មុន នឹង​ត្រូវ​បញ្ចប់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វី​ដេ​អូ​បែកធ្លាយ​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់ Adidas បាន​សរសេរ​ថា “​យើង​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​យើង ហើយ​អាច​បញ្ជាក់​ថា Kurt Zouma មិនមែន​ជា​អត្ត​ព​លិ​ក​ជាប់កិច្ចសន្យា​របស់ adidas ទៀត​ទេ​” ៕