កីឡាករ Alexandre Lacazette នឹងធ្វើជាប្រធានក្រុម Arsenal សម្រាប់រដូវកាលដែលនៅសល់ ប៉ុន្តែវាប្រហែលជាប៉ុន្មានខែប៉ុណ្ណោះ មុនពេល Mikel Arteta ត្រូវការស្វែងរកអ្នកស្នងតំណែងថ្មីទៀត។
អតីតខ្សែប្រយុទ្ធ Lyon រូបនេះ នឹងផុតកុងត្រានៅរដូវក្តៅ ហើយការរំពឹងទុកនៃការចុះហត្ថលេខាលើគាត់ មើលទៅហាក់គ្មានសញ្ញាណសោះ ដោយក្រុមចាស់របស់គាត់កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ម្តងទៀត។
Lacazette បានទទួលមរតកខ្សែដៃប្រធានក្រុម ពីមិត្តរបស់គាត់ Pierre-Emerick Aubameyang ដែលបានចាកចេញទៅចូលរួមជាមួយ Barcelona ដោយឥតថ្លៃខ្លួន។
ទោះជាយ៉ាងណា Lacazette ជឿជាក់ថា នឹងមានបេក្ខភាពដ៏មានសក្តានុពលចំនួន ៤ នាក់ដើម្បីបន្តតំណែងគាត់ នៅពេលណាដែលគាត់ចាកចេញ គឺនៅក្នុងក្រុមដំបូងរួចទៅហើយដូចជា Gabriel ,Ben White, Sambi Lokonga និង Kieran៕