ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២:២០នាទី ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២២ មានករណីរថយន្តបែនមួយគ្រឿងក្រឡាប់ផ្ងាជើងខ្លួនឯងអូសជិត២០ ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្ដដឹកថ្មម៉ាកហុីយ៉ាន់ដាយពណ៌ទឹកក្រូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0268បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តរបស់ខ្លួនជាន់ហ្វាំងមិនសុីក៍ខំប្រឹងបួងចង្កូនគេចឲ្យផុតពីរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ទើបបណ្ដាលឱ្យរេចង្កូតអូសជិត២០ ម៉ែត្រក្រឡាប់ជើងចាក់ថ្មរាយពេញ ធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមិនមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋនិងរងការគ្រោះថ្នាក់ទៅដល់អ្នកធ្វើដំណើរទេនោះជាក៍បានប្រាប់ឲ្យម្ចាស់ហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង៕
ប្រភព៖ សហការី