Ferdinand រិះគន់កប់ៗមាត់ ចំពោះទម្រង់លេងរបស់ Maguire (មានវីដេអូ)

0

អតីតតារាឆ្នើម Rio Ferdinand បានរិះគន់ចំពោះទម្រង់លេងមិនល្អរបស់ Harry Maguire ទល់នឹងក្រុម Burnley ដោយបានទទូចថា «គាត់មានសំណាងហើយដែលមានមុខនៅលើទីលាន» បន្ទាប់ពីការប្រកួតប្រជែងដ៏ច្របូកច្របល់មួយ។

ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីក្រុមកំពូលទាំងបួន បន្ទាប់ពីស្មើ ១-១ ជាមួយក្រុម Burnley នៅកីឡដ្ឋាន Turf Moore កាលពីយប់ថ្ងៃអង្គារ ជាមួយនឹងលទ្ធផលដ៏ខកចិត្តក្នុងតង់ទីពីរ ដែលធ្វើឱ្យពួកគេខាតបង់។

បិសាចក្រហមបានគ្រប់គ្រងការប្រកួតក្នុងតង់ទី ១ ហើយបានរកគ្រាប់បាល់នាំមុខដោយខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ប៉ុន្តែ Maguire បង្កឲ្យមានកំហុសទទួលបានកាតលឿងដែលធ្វើឱ្យ Burnley តាមស្មើ ១គ្រាប់វិញដោយ Jay Rodriguez ។

យ៉ាងណាមិញ អតីតតារាឆ្នើម របស់បិសាចក្រហម លោក Ferdinand មានការខកចិត្តយ៉ាងខ្លាំង នឹងការលេងបស់ Maguire ហើយបានទទូចថាការបង្ហាញទម្រង់លេងរបស់គាត់ គឺអន់ជាងអ្វីដែលអ្នកគាំទ្ររំពឹងទុក៕