កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតរបស់ Manchester United ជាមួយក្រុម Burnley កាលពីថ្ងៃអង្គារ ខណៈដែលអ្នកចាត់ការលោក Ralf Rangnick បាននិយាយថា ការប្រកួតនេះនឹងតម្រូវឱ្យមាន “ការរត់ច្រើន” ។
សម្រាប់ការប្រកួតកាលពីថ្ងៃអង្គារ Rangnick បានជ្រើសរើសកីឡាករ Edinson Cavani ដាក់ក្នុងជម្រើសដំបូងនាំមុខ Ronaldo បន្ទាប់ពីគាត់បានចាប់ផ្តើម និងខកខានការស៊ុតបាល់ប៉េណាល់ទីទល់នឹង Middlesbrough ក្នុងពានរង្វាន់ FA Cup ក្នុងការប្រកួតចុងក្រោយរបស់ក្លឹប។
Rangnick បានពន្យល់ពីការសម្រេចចិត្តមិនដាក់ Ronaldo មុនការប្រកួតដោយនិយាយថា Cavani សាកសមនឹងការប្រកួតនេះ។
យ៉ាងណាមិញ Rangnick បាននិយាយមុនការប្រកួតថា “ថ្ងៃនេះ វានឹងត្រូវការការរត់ច្រើន ការដេញតាមបាល់ច្រើន ដើម្បីប្រយុទ្ធ ហើយនេះសមបំផុតសម្រាប់ទម្រង់លេងរបស់ Edinson Cavani ជាមូលហេតុដែលគាត់ចាប់ផ្តើមជម្រើសដំបូងនៅថ្ងៃនេះ។
គួរបញ្ជាក់ថា Ronaldo ស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ ប្រកួតក្នុងនោះ ៦ គ្រាប់ក្នុងការប្រកួត Champions League ចំនួន ៥ ដង៕