បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SPORT នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា Gavi កំពុងស្ថិតនៅក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona។
លោក Xavi ប្តេជ្ញាធានាអនាគតរបស់កីឡាករវ័យ 17 ឆ្នាំរូបនេះ ហើយត្រៀមខ្លួនជាស្រេចដើម្បីឈានជើងចូល និងព្យាយាមជំរុញការពិភាក្សាបន្ថែមជាមួយក្លឹប។
ក្លឹប Barca បានរៀបចំកុងត្រាសម្រាប់ Gavi រហូតដល់ឆ្នាំ ២០២៧ ខណៈពេលដែលកីឡាករវ័យក្មេងរូបនេះបានបង្ហាញអោយឃើញថាខ្លួនជាកីឡាករសំខាន់នៅក្នុងក្រុម៕