ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹបអ្នកមានបារាំង Paris Saint-Germain បានច្រានចោលពីការអះអាងថា រូបគេមានកិច្ចព្រមព្រៀងផ្ទេររួចហើយ ជាមួយក្លឹប Real Madrid ។
កីឡាករសញ្ជាតិបារាំងវ័យ ២៣ ឆ្នាំរូបនេះ នឹងផុតកុងត្រានៅ Parc des Princes នៅរដូវក្តៅឆ្នាំ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ Bernabeu នៅរដូវក្តៅនេះ ។
របាយការណ៍កាលពីខែមករា បានអះអាងថា Real Madrid បានឈានដល់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើ Mbappe ហើយ នៅមុនរដូវកាល ២០២២-២៣ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានច្រានចោលពីការអះអាងនេះ ដោយនិយាយអំពីការសម្រេចចិត្ត លើអនាគតរបស់គេ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។
ថ្លែងទៅកាន់សារព័ត៌មាន Amazon Prime Video កីឡាករ Mbappe បាននិយាយថា ខ្ញុំមិនទាន់សម្រេចច្បាស់ពីអនាគតខ្ញុំទេ ព្រោះការដែលត្រូវប្រកួតទល់ក្រុម R.Madrid នាពេលខាងមុខនេះ គឺវាមានការផ្លាស់ប្តូរច្រើនណាស់។ យ៉ាងណាមិញ ទោះបីជាខ្ញុំសម្រេចពីអនាគតខ្ញុំហើយមែន ក៏ខ្ញុំមិននិយាយ មិនបង្ហើបអ្វីឲ្យអ្នកណាទាន់ដឹងដែរ ព្រោះពេលនេះខ្ញុំដាក់គោលដៅបំបាក់ R.Madrid នៅ UCL តែមួយមុខគត់៕