Real Madrid សម្លឹង​ឃើញ​កីឡាករ​ម្នាក់ ដើម្បី​ជំនួស Toni Kroos

0

Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ទំនុកចិត្ត​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Sergej Milinkovic-Savic របស់ S.S. Lazio នៅ​រដូវក្តៅ​ក្រោយ​។ Los Blancos ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាត់​ទុក Milinkovic-Savic ជា​អ្នក​ជំនួស​ដ៏​ល្អ​សម្រាប់​ខ្សែបម្រើ​ជើង​ចាស់ Toni Kroos ។

យោង​តាម El Nacional ប្រធាន​ក្លឹ​ប Real Madrid លោក Florentino Perez បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​អ្នកតំណាង​របស់ Milinkovic-Savic លោក Mateja Kezman តាំងពី​ឆ្នាំ ២០១៨ មក​ម្លេះ​។ ក្លឹ​ប​អេ​ស្ប៉ា​ញ​ត្រូវ​បាន​គេ​ជឿ​ថា ចង់​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​រូប​នេះ ដើម្បី​ជំនួស Kroos នា​ពេល​ខាង​មុខ​នេះ​។

Lazio ត្រូវ​បាន​គេ​ជឿ​ថា​មាន​ឆន្ទៈ​ក្នុង​ការ​ស្តាប់​ការ​ផ្តល់​ជូន​ក្នុង​តម្លៃ​ប្រមាណ ៨០ លាន​អឺ​រ៉ូ​សម្រាប់​ខ្សែបម្រើ​របស់​ពួក​គេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ Los Blancos មាន​ទំនុកចិត្ត​ក្នុង​ការ​ចុះហត្ថលេខា​លើ Milinkovic-Savic ក្នុង​តម្លៃ​ប្រហែល ៦០ លាន​អឺ​រ៉ូ​៕