កំពត៖ នេះបើយោងតាមការចេញផ្សាយរបស់ផេកហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា នាយកដ្ឋាននគរបាលព្រ,ទ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អធិការដ្ឋាននគរបាលស្រុកច្បារម៉ន ដែលបានសហការក្នុងការបន្តយកមុខសញ្ញាប្លន់និងរំលោភលើកុមារីពីរនាក់បងប្អូននៅស្រុកអង្គរជ័យកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។
ជនសង្ស័យមានឈ្មោះ អ៊ឹង កប អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ត្រូវចាប់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) និងបទរំលោភសេពសន្ថវៈ (ជនរងគ្រោះអាយុ ១៧ឆ្នាំ)៕