អីយ៉ា​ស់​! Ronaldo អាច​នឹង​ចាក​ចេញពី Man Utd ផ្ទេរ​ទៅ​កាន់​ក្លិប​យក្ស​មួយ​នេះ (​មាន​វី​ដេ​អូ​)

0

ទីបំផុត PSG អាច​នឹង​មានឱកាស​ចុះហត្ថលេខា​លើ​កំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម​បិសាច​ក្រហម Manchester United ហើយ នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​គេហទំព័រ Mirror ។

កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៣៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ Old Trafford បន្ទាប់​ពី​ធ្លាក់​ចេញពី​ពាន FA Cup ទាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រោម​ថ្វី​ជើង​ក្រុម Middlesbrough ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Ronaldo បាន​ចូលរួម​ជាមួយ​ក្រុម Old Trafford កាលពី​រដូវក្តៅ​មុន ដែល​ធ្វើ​អោយ​ពិភព​បាល់ទាត់​មាន​ភាព​ភ្ញាក់ផ្អើល​។ ការ​ត្រលប់​មក​កាន់ Man Utd វិញ បាន​ធ្វើ​ឲ្យ​អ្នកជំនាញ និង​អ្នកគាំទ្រ​រំពឹង​ថា​ក្រុម​បិសាច​ក្រហម​នឹង​ក្លាយ​បេក្ខភាព​ប្រជែង​ដណ្តើម​ពាន Premier League ដ៏​លេចធ្លោ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​អ្វី​ៗ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​។

បើ​យោង​ទៅ​តាម​កាសែត Mirror បាន​លើក​ឡើង​ថា Ronaldo អាច​នឹង​ចាក​ចេញពី Man Utd ក្រោយ​បញ្ចប់​រដូវ​កាល​នេះ ដើម្បី​ផ្លាស់​ទៅ​កាន់ PSG ដែល​ចង់បាន​រូបគេ​មក​រួម​ក្រុម​ខ្លាំង ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណូល និង ប្រជាប្រិយភាព​របស់​ពួក​គេ​៕