គ្រូបង្វឹកក្រុម Sevilla លោក Julen Lopetegui បាននិយាយថា Anthony Martial ត្រូវតែ «ផ្តល់ឲ្យបានច្រើនជាងនេះដល់ក្រុម» បន្ទាប់ពីខ្សែប្រយុទ្ធ Manchester United រូបនេះខកចិត្តចំពោះការបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លឹប។
កីឡាករសញ្ជាតិបារាំងរូបនេះ បានចូលរួមជាមួយក្លឹបយក្ស La Liga ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់កាលពីខែមុន ដោយលោក Ralf Rangnick បានយល់ព្រមជាមួយ Martial ថាគាត់ត្រូវការពេលវេលាប្រកួតទៀងទាត់។
ទោះយ៉ាងណាក៏ដោយ Martial បានចាប់ផ្តើមលេងតិចជាងការរំពឹងទុកសម្រាប់ក្រុម Sevilla ខណៈក្រុមនេះបានប្រកួតស្មើ 0-0 ជាមួយ Osasuna កាលពីថ្ងៃសៅរ៍។
ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹក Sevilla លោក Lopetegui បានព្រមាន Martial ថាគេគួរតែ «ផ្តល់ឱ្យយើងច្រើនជាងនេះ» ប្រសិនបើគាត់ចង់បន្តនៅក្នុងជម្រើសដំបូង XI ៕