បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Real Madrid បញ្ចប់បំណងចង់បាន Erling Haaland ពីក្លឹប Borussia Dortmund បន្ទាប់ពួកគេមិនមានហិរញ្ញវត្ថុសម្រាប់ចុះកុងត្រាយករូបគាត់ បន្ទាប់ពីក្លឹបត្រូវការរក្សាអោយបាការចុះកុងត្រាយក Kylian Mbappe ដោយគ្មានតម្លៃខ្លួន។
ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ គិតថាបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barcelona នឹងរុញច្រានខ្សែប្រយុទ្ធន័រវេសរូបនេះទៅកាន់ក្របខ័ណ្ឌ Premier League ដោយក្នុងក្លឹប Manchester United, Manchester City, Chelsea និង Liverpool ទាំងអស់គឺសាកសមអាចយករូបគាត់បាន៕