មណ្ឌលគីរី៖ កាលពីវេលម៉ោង ៦យប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលមានការសហការជាមួយនឹងកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានបំបែកសំណុំរឿងសម្លាប់មួយគ្រួសារ ដែលកើតឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ ត្រង់ចំនុចស្រែចោទភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ (៤នាក់ជាជនដៃដល់ និង ២នាក់ជាអ្នកញុះញង់អោយសម្លាប់)។ ជនសង្ស័យទាំង ៦នាក់រួមមាន៖
១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង ជាមក្លោងផ្តេីមគំនិត
២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)
៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)
៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង (សហចារី)
៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំ
ជនជាតិ ព្នង (បញ្ជាអោយសម្លាប់)
៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ (បញ្ជាអោយសម្លាប់)
ជនសង្ស័យទាំង ៦នាក់ គឺរស់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកខ្លួនសម្លាប់ក្រុមគ្រួសារខាងលើដោយសារតែគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា អាបធ្មប់ ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕