ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការ ពីការនាំយក ខ្សែប្រយុទ្ធចំណូលថ្មីរបស់ខ្លួន នឹងជាសមាជិកក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន គឺកីឡាករ Fareed Sadat មកចូលរួមក្រុម ត្រៀមសម្រាប់រដូវកាលឆ្នាំ ២០២២។
គួរបញ្ជាក់ថា កីឡាករូបនេះមានវ័យ ២៣ ឆ្នាំរូបនេះធ្លាប់លេងនៅបណ្តាក្លឹបមួយចំនួន ក្នុងប្រទេសហ្វាំងឡង់ រហូតដល់រូបគេទទួលបានសញ្ជាតិរបស់ដែនដីអឺរ៉ុបមួយនេះ ដូចជាក្លឹប GrIFK និង Espoo ក្នុងពេលស្ថិតនៅជាយុវជន ព្រមទាំងធ្លាប់ជាប់ជម្រើសជាតិ U19 ហ្វាំងឡង់ផងដែរ ។
ក្រោយមករូបគេ បានផ្លាស់ទៅចូលរួមជាមួយក្លឹប FC Lahti នៅលីគកំពូលហ្វាំងឡង់ រួចប្តូរទៅលេងនៅលីគកំពូលអ៊ីស្លង់ ជាមួយក្លឹប Haukar ប៉ុន្តែមិនបានយូរប៉ុន្មាន ក៏ប្តូរទៅកាន់ក្លឹប MuSa និង AC Oulu វិញមុននឹងចូលរួមជាមួយក្លិបភ្នំពេញក្រោននារដូវកាលនេះ ៕