តាមរបាយការណ៍បានឲ្យដឹងថា Liverpool និង Manchester City កំពុងតាមសម្លឹងមិនដាក់ភ្នែកលើកីឡាករ Bukayo Saka របស់ Arsenal ហើយអាចនឹងធ្វើការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើស្លាបវ័យក្មេងរូបនេះ ប្រសិនបើក្រុមកាំភ្លើងធំបរាជ័យក្នុងការប្រជែងកៅអី Champions League នៅរដូវកាលនេះ។
Saka ជាកីឡាករចេញពីថ្នាលយុវជន របស់ក្លឹបកាំភ្លើងធំ Arsenal នឹងបានបន្តការកើនឡើងយ៉ាងឆាប់រហ័សនៅរដូវកាលនេះ នៅឯកីឡដ្ឋាន Emirates និងជាសមាជិកដ៏សំខាន់នៃក្រុមដំបូងរបស់ Mikel Arteta ។
Saka ក៏បានក្លាយជាកីឡាករក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដែលគួរឲ្យចាប់អារម្មណ៍ក្នុងរដូវក្ដៅ ខណៈដែលក្រុមរបស់លោក Gareth Southgate បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ Euro 2020។
ESPN អះអាងថា ប្រសិនបើក្រុមរបស់លោក Mikel Arteta មានការខ្វះខាតក្នុងការប្រជែងកៅអីលេងពាន Champions League នោះ Liverpool និងម្ចាស់ជើងឯក Premier League City អាចចាប់ផ្តើមការផ្លាស់ប្តូររដូវក្តៅសម្រាប់ Saka ។
គួរជម្រាបថា ក្រុមកាំភ្លើងធំកំពុងស្ថិតក្នុងការប្រយុទ្ធជាមួយក្រុម Manchester United, West Ham និង Tottenham ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន៕