តាម​ពិត​ក្លឹ​ប​នៅ​បារាំង​មួយ​ក៏​ចង់បាន Lingard ដែរ ប៉ុន្តែ Man Utd មិន​ព្រម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ FootMercato នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​មិនមែន​តែ​ក្លឹ​ប Newcastle និង West Ham នោះ​ទេ​ដែល​ត្រូវ​បាន​បដិសេធ ក្នុង​ការ​ស្នើរ​សុំ​ខ្ចី​ជើង Jesse Lingard កាលពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​កន្លង​ទៅ ប៉ុន្តែ​ក្នុង​នោះ​ក្លឹ​ប Manchester United បាន​បដិសេធ​ចំពោះ​ក្លឹ​ប Nice មក​ពី​បារាំង​ដូច​គ្នា​។

ការ​ផ្ទេរ​ទៅ​កាន់​ប្រទេស​បារាំង​អាច​ជា​ជម្រើស​មួយ​ដល់​ល្អ​សម្រាប់​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ប៉ុន្តែ​គាត់​នៅ​តែ​មិន​អាច​ទៅ​ណា​បាន ហើយ​បន្ត​ស្នាក​នៅ​ក្នុង​ទឹកដី Old Trafford រហូត​ដល់​ចុងរដូវ​កាល ស្រប​ពេល​ដែល​កុងត្រា​របស់​គាត់​ក៏​អស់ នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​៕