បិសាច​ក្រហម និង​យក​ខ្សែការពារ​រូប​នេះមក​ពង្រឹង​តំបន់​ការពារ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato នៅ​ថ្ងៃ​ទិ​៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​ក្លឹ​ប Bayern Munich និង Barcelona ក្នុង​ការ​តាម​ប្រមាញ់​យក​ខ្សែការពារ Juventus គឺ Matthijs de Ligt​។

ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ អាច​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង Harry Maguire និង Raphael Varane ក្នុង​ការ​ស្វែងរក​តំណែង​មួយ​នៅ Old Trafford​។ ប៉ុន្តែ​គាត់​នៅ​តែ​ជា​គោលដៅ​របស់​ក្លឹ​ប​បិសាច​ក្រហម ក៏​ដោយសារ​តែ​ក្លឹ​ប​ចង់បាន​កីឡាករ​មក​ពង្រឹង​នៅ​ក្នុង​តំបន់​ការពារ​៕