បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Manchester United មានសង្ឃឹមក្នុងការបញ្ចុះបញ្ចូលលោក Mauricio Pochettino អោយក្លាយជាអ្នកគ្រប់គ្រង់ក្លឹបនារដូវក្តៅនេះ។
ក្លឹបបិសាចក្រហមបានកំណត់ថាអតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Tottenham គឺជាគោលដៅចំបងមួយដែលត្រូវយកមកជំនួសតំណែងរបស់លោក Ralf Rangnick ដែលនឹងត្រូវឡើងកាន់តួនាទីជាអ្នកប្រឹក្សារបស់ក្លឹប សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីចប់រដូវកាលនេះ។
លោក Pochettino ទើបតែទៅចូលរួមជាមួយក្លឹប PSG បានតែ ១៣ខែប៉ុណ្ណោះ ប៉ុន្តែក្លឹបនៅលីគកំពូលបារាំងមួយនេះ យល់ព្រមអោយគាត់ចាកចេញបាននៅរដូវក្តៅខាងមុខ៕