បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Arsenal ត្រៀមខ្លួនរួចក្នុងការចំណាយនៅលុយយ៉ាងច្រើន ដើម្បីធ្វើការទិញយកនៅកីឡាករចំនួន ៣រូប រួមមាន Alexander Isak របស់ Real Sociedad, Dominic Calvert-Lewin របស់ Everton និង Ruben Neves របស់ Wolves។
ម្ចាស់ក្លឹបកាំភ្លើងធំលោក Stan Kroenke នឹងផ្តល់នៅប្រាក់ប្រមាណ ១៨០លានផោន សម្រាប់លោក Arteta ក្នុងការទិញកីឡាករ។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្តល់នៅទឹកប្រាក់នេះ គឺអាស្រ័យទៅលើក្លឹប Arsenal តើអាចស្វែងរកនៅកៅអីមួយក្នុងពាន Champions League ក្នុងរដូវកាលក្រោយ ឫអត់៕