បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Todofichajes នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Manchester City បានត្រៀមរួចរាល់ហើយ ក្នុងការធ្វើអោយកីឡាករ Erling Haaland ក្លាយជាកីឡាករម្នាក់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្នុងក្របខណ្ឌអង់គ្លេស ដែលនេះជាលក្ខខណ្ឌមួយសម្រាប់នាំយកគាត់ពីក្លឹប Borussia Dortmund នៅរដូវក្តៅ។
ក្លឹបម្ចាស់ជើងឯងអង់គ្លេសរូបនេះ ចង់នាំយកកីឡាករសញ្ជាតិន័រវ៉េររូបនេះមកកាន់ក្លឹប ហើយក៏បានប្រាប់ទៅកាន់ភ្នាក់ងារ Mino Raiola ដោយខាងក្លឹបបានរៀបចំនៅប្រាក់ខ្លួនគោលសម្រាប់ Haaland ច្រើនជាង ២០លានផោន ក្នុងមួយរដូវកាល សម្រាប់រយៈ ៥ឆ្នាំ ដែលប្រាក់ឈ្នួលនេះ គឺវាស្មើរទៅនឹងកីឡាករ Kevin De Bruyne របស់ក្លឹបផងដែរ៕