តាម​ពិត​ក្លឹ​ប​នៅ​អង់គ្លេស​មួយ​នេះ​សោះ ដែល​បាន​ពិភាក្សា​ជាមួយ Dembele

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ SkySport នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Chelsea បាន​រៀបចំ​រួច​ក្នុង​ការ​ពិភាក្សា​ជាមួយនឹង​ខ្សែប្រយុទ្ធ​ក្លឹ​ប Barcelona គឺ Osumane Dembele សម្រាប់ pre-contract ក្នុង​ការ​ចូលរួម​ជាមួយនឹង​ក្លឹ​ប​នៅ​រដូវក្តៅ​។

ក្លឹ​ប​តោះ​ខៀវ ធ្លាប់​បាន​ពិភាក្សា​ជាមួយនឹង​ខ្សែ​ប្រ​យុ​ទ​រូប​នេះ​រួច​មក​ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះ​ដូរ​កីឡាករ ប៉ុន្តែ​ពួក​គេ​មិន​អាច​សម្រេច​នៅ​កិច្ចព្រមព្រៀង​បាន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​បាន​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ និង​ត្រៀម​រួចរាល់​ក្នុង​ការ​ពិភាក្សា​ក្នុង​ការ​នាំ​យក​គេ​មក​កាន់​ទឹកដី Stamford Bridge ដោយ​គ្មាន​តម្លៃ​ខ្លួន នៅ​ពេល​ដែល​កុងត្រា​របស់​គេ​ត្រូវ​បាន​បញ្ចប់​ជាមួយនឹង​ក្លឹ​ប Barca នា​ចុងរដូវ​កាល​នេះ​៕