ក្លឹ​ប​មួយ​នៅ​អ៊ី​តា​លី​ចង់បាន Januzaj ទៅ​ជួយ​ក្រុម​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Gazzetta dello Sport នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Napoli កំពុង​សម្លឹង​មើល​កីឡាករ Adnan Januzaj របស់​ក្លឹ​ប Real Sociedad​។

ក្លឹ​ប​នៅ​អ៊ី​តា​លី​មួយ​នេះ​ចង់បាន​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ មក​ជំនួស​កន្លែង​របស់​កីឡាករ Lorenzo Insigne ខណៈ​ពេល​ដែល​គាត់​នឹង​ចាកចេញ​ទៅ​កាន់​ក្លឹ​ប Toronto FC នៅ​រដូវក្តៅ​ខាង​មុខ​។

បើ​តាម​របាយការណ៍​ការ​អោយ​ដឹង​ថា កីឡាករ Januzaj នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល ២០២១-២០២២៕