តោះ​!! ទិញ​សំបុត្រ​ទៅ​មើល​ការ​ប្រកួត​របស់​ក្រុម U23 កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

0

ភ្នំពេញ​៖ សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ពានរង្វាន់ AFF U23 Championship 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ចាប់ផ្ដើម​ដាក់​លក់ នៅ​ថ្ងៃ​ទី ១០ ខែកុម្ភៈ ខាង​មុខ​នេះ (​ទីតាំង​លក់​សំបុត្រ​នឹង​ជម្រាប​ជូន​នា​ពេល​ក្រោយ​)​។

សំបុត្រ​មាន​ចំនួន ៤​ប្រភេទ​ដែល​មាន​តម្លៃ​ដូច​ខាងក្រោម​:
– ប្រភេទ ១ តម្លៃ ៣០,០០០​រ មាន​ចំនួន ៦៧៨៩ កៅអី
– ប្រភេទ ២ តម្លៃ ២០,០០០​រ មាន​ចំនួន ៣០២៩ កៅអី
– ប្រភេទ ៣ តម្លៃ ១៤,០០០​រ មាន​ចំនួន ៩៧៧៣ កៅអី
– ប្រភេទ ៤ តម្លៃ ៨,០០០​រ មាន​ចំនួន ៦៨៤៨ កៅអី
(*​ចំនួន​កៅអី​ក្រោយ​កាត់​៥០%​ចេញ​)