Barcelona បង្ហើប​ថា​ក្នុង​ចំណោម​ក្លឹ​ប​ធំ ២​នេះ គឺ​មាន​មួយ​បាន​ចុះ​កុងត្រា​ជាមួយ Dembele រួចរាល់​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sport នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Barcelona បាន​បញ្ជាក់​ថា​មាន​ក្លឹ​ប Manchester United និង Juventus ដែល​កំពុង​ចង់​ចុះ​កុងត្រា​យក​កីឡាករ Ousmane Dembele នា​រដូវក្តៅ​ខាង​មុខ​។

ក្លឹ​ប​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ បាន​បរាជ័យ​ក្នុង​ការ​លក់​ចេញ​នៅ​ខ្សែប្រយុទ្ធ​រូប​នេះ​ក្នុង​ខែមករា​។ ក្នុង​នោះ​ក្លឹ​ប​ជឿជាក់​ថា​មាន​ក្លឹ​ប​១ ក្នុង​ចំណោម ២​ខាងលើ​នេះ បាន​ធ្វើការ​ព្រមព្រៀង​កុងត្រា​ជាមួយ​កីឡាករ​រួចរាល់​ហើយ​៕