សុទ្ធតែ​កំពូល​មនុស្ស​ហើយ​!! ប្រើ​ជំ​ពាម​កៅស៊ូ​បាញ់​ទៅ​លើ​គេឯង តាម​ដងផ្លូវ

0

ក្រចេះ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ នៅ​ព្រលប់​ថ្ងៃ​ទី​០១ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​២​នាក់ ក្នុង​ចំណោម​គ្នីគ្នា​៣​នាក់ ដែល​សុ​ទ្ឋ​តែ​ជា​មុខសញ្ញា​ក្មេង​ទំនើង ធ្លាប់​បាន​បង្កចលាចល​តាម​ដងផ្លូវ​សាធារណៈ ដោយ​ប្រើ​ជំ​ពាម​កៅស៊ូ​បាញ់​ទៅ​លើ​គេឯង​។

ពួក​គេ​ទាំង​ពី​សុ​ទ្ឋ​សឹងតែ​មាន​ទីលំនៅ ក្នុង​ក្រុង​ក្រចេះ​។ ក្រោយ​ឃាត់ខ្លួន ជំនាញ​គ្រឿងញៀន​ក្រុង​ក្រចេះ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​តាម​ទឹកនោម​(​លទ្ធផល វិជ្ជមាន ទាំង​០២​នាក់​) ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដ ក្រចេះ