សូ​ម្បី​នៅ​ក្នុង​ហ្គេ​ម FIFA 22 ក៏​លុប Greenwood ចេញ​ដែរ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Manchester Evening News នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​បានអោយ​ដឹង​ថា ខ្សែប្រយុទ្ធ Mason Greenwood របស់​ក្រុម Manchester United ត្រូវ​បាន​ដក​ចេញពី​ហ្គេ​ម FIFA 22 របស់ EA Sports ហើយ​។

បន្ទាប់​ពី​មានការ​អាប់​ដេ​ត​នៅ​ទិន្នន័យ​ចុង​ក្រោយ​បំផុត សម្រាប់​ហ្គេ​ម​ដូច​ជា PlayStation, Xbox និង PC នៅ​ថ្ងៃ​អង្គារ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​។ កីឡាករ Greenwood ត្រូវបានលុបចេញពីហ្គេ​ម​នេះ​ ហើយ​ក៏​ត្រូវ​បាន​ដក​ចេញពី​ទម្រង់​លេង​របស់​ក្រុម United ទៀ​តផង​៕