លោក Ed Woodward បាន​លាឈប់​ពី​តួនាទី​ខ្លួន​នៅ​ Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Manchester Evening News នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា នៅថ្ងៃនេះ លោកEd Woodward បាន​លាឈប់​ពី​តួនាទី​ជា​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លឹ​ប Manchester United ជា​ផ្លូវការ​ហើយ​។

កាលពី​ខែមេសា​ឆ្នាំ ២០២១ ក្លឹ​ប United បាន​បញ្ជាក់​ថា Woodward នឹង​ចាក​ចេញពី​ក្លឹ​ប​នៅ​ចុងឆ្នាំ​២០២១​។

នៅ​ដើម​ខែមករា ឆ្នាំ​២០២២ ក្លឹ​ប​បាន​បង្ហាញ​ថា​លោក Richard Arnold នឹង​បំពេញ​តួនាទី​ទំនេរ​នៅ​ក្នុង​ទឹកដី Old Trafford និង​ក្លាយជា​នាយក​ប្រតិបត្តិ​របស់​ក្លឹ​ប​នៅ​ថ្ងៃ​អង្គារ ទី ១ ខែកុម្ភៈ​។

ជាមួយ​គ្នា​នឹង​លោក Arnold បាន​ចាប់ផ្តើម​តួនាទី​ថ្មី​របស់​គាត់​យ៉ាង​ពេញ​សិទ្ធិ​នៅ​ថ្ងៃនេះ (​ថ្ងៃ​អង្គារ​) ខណៈ​ពេល​លោក Woodward បាន​ចាក​ចេញពី​ការងារ​របស់​គាត់​ជា​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លឹ​ប​៕