ភ្នំពេញ៖ កាលពីម៉ោងប្រមាណ៩យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានករណីម៉ូតូកង់បីមួយគ្រឿងបានបើកបុកចូលមន្ទីរសម្រាកព្យាបាល និងសម្ភព មនោរម្យ ហើយត្រូវបានសន្តិសុខយាមនៅទីតាំងខាងលើចាប់ចង់ស្លាបសេក ដែលហេតុការណនេះកើតឡើងនៅចំនុចបណ្ដោយផ្លូវ៣៧១(សឡា) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីសន្តិសុខនៅកន្លែងកើតហេតុខាងលើបានអោយដឹងថាមានកង់បី ១គ្រឿងពាកស្លាកលេខភ្នំពេញ1HY-3345 មានចេតនាបើកបុកចូលក្នុងទីតាំងខាងលើ ចំនួន ២ដងរួចមកហើយ។ ដោយលើទី១ មិនបានចាំថ្ងៃ ហើយលើកទី២ បានបុកចូលទៅកាន់អាហាដ្ឋានរបស់មន្ទីរពេទ្យបណ្ដាលឱ្យបែកទ្វារកញ្ចក់និងរងការខូចខាតសម្ភារមួយចំនួន។ ដោយឃើញនៅលើកង់បី មានដបសាំងផងនោះ សន្តិសុខក៏បានធ្វើការចាប់ចង់អ្នកបើកបរ។
ដោយឡែកបើតាមការបញ្ជាក់ពីអ្នករត់កង់បីវិញ បានអោយដឹងថា ខ្លួនគ្មានបំណងចង់បុកចូលមន្ទីរពេទ្យនេះទេ ប៉ុន្តែដោយសារតែកង់បីរបស់ខ្លួនជាប់ហ្គា ទើបកើតហេតុការណ៍នេះ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំយកអ្នកទាំង ២នាក់ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីដោះស្រាយគ្នាទៅតាមនីតិវិធី ៕