Liverpool បញ្ជាក់​ពី​ការ​ផ្ទេរ​កីឡាករ​វ័យក្មេង​ម្នាក់​ទៅ​កាន់​ក្របខ័ណ្ឌ Championship

0

Liverpool បាន​បញ្ជាក់​ថា​ខ្សែការពារ Neco Williams បាន​ចាក​ចេញពី​ក្លឹ​ប​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ Fulham នៅ​ថ្ងៃ​ផុតកំណត់​នៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវរងារ​។

ហង្ស​ក្រហម​បាន​ចេញ​សេចក្តីថ្លែងការណ៍ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ពួក​គេ នៅ​ព្រឹក​ថ្ងៃនេះ (​ថ្ងៃ​ទី 1 ខែកុម្ភៈ​) ដែល​មាន​ខ្លឹមសារ​ថា​៖

«Neco Williams បាន​ចូលរួម​ជាមួយ Fulham ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់​រដូវ​កាល ២០២១-២២ ដែល​នៅ​សេសសល់​។ កីឡាករ​វ័យ ២០ ឆ្នាំ​បាន​ផ្លាស់​ទៅ​ក្លឹ​ប Championship ជា​បណ្តោះអាសន្ន បន្ទាប់​ពី​កិច្ចព្រមព្រៀង​ត្រូវ​បាន​បញ្ចប់ នៅ​ថ្ងៃ​បិទ​ទីផ្សារ​ដោះ​ដូរ​»៕