ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United បានផ្ញើសារលើកទឹកចិត្តដល់ Donny van de Beek ដែលបានចូលរួមជាមួយ Everton ក្នុងកិច្ចសន្យាខ្ចីជើង។
បន្ទាប់ពីការប្រកាសជាផ្លូវការនៃកិច្ចព្រមព្រៀងខ្ចីជើងរបស់ Van de Beek កីឡាករជម្រើសជាតិអង់គ្លេស Rashford បានចូលទៅក្នុង Twitter ដោយបានសរសេរថា៖ «សម្លាញ់ ទៅបង្ហាញគេ ពីអ្វីដែលអ្នកអាចធ្វើបាន»។
គួររំលឹកដែរថា Donny van de Beek បានចូលរួមជាមួយ Everton ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែ រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២១-២២ ។ កិច្ចព្រមព្រៀងនេះមិនរួមបញ្ចូលកាតព្វកិច្ចណាមួយក្នុងការធ្វើឱ្យការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នោះទេ។ នេះមានន័យថាដោយមិនគិតពីទម្រង់របស់គាត់នៅ Goodison Park កីឡាករហូឡង់រូបនេះនឹងត្រលប់ទៅ Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ៕