កីឡាករ Donny van de Beek និយាយថា គាត់ចង់បង្ហាញគុណសម្បត្តិរបស់គាត់ដល់ប្រជាជនអង់គ្លេស បន្ទាប់ពីចាកចេញពី Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងទៅ Everton ខណៈពេលដែលអ្នកចាត់ការថ្មី Frank Lampard បានដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនេះ។
ខ្សែបម្រើហូឡង់វ័យ ២៤ឆ្នាំរូបនេះ បានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ ៤ ដងប៉ុណ្ណោះក្នុងអំឡុងពេល ១៨ ខែរបស់គាត់នៅ Old Trafford ហើយបានលេងត្រឹមតែ ៦៩ នាទីក្នុងលីករដូវកាលនេះ។
Van De Beek និយាយក្នុងបទសម្ភាសថា៖ «ខ្ញុំចង់បង្ហាញពីគុណសម្បត្តិរបស់ខ្ញុំ ភាពខ្លាំងរបស់ខ្ញុំ ទៅកាន់ប្រជាជនក្នុងប្រទេសអង់គ្លេស ជាពិសេសអ្នកគាំទ្រ Everton»។
គាត់បានបន្តទៀតថា៖ «ឥឡូវនេះខ្ញុំអាចនិយាយបានថា ខ្ញុំជាកីឡាកររបស់ Everton ខ្ញុំពិតជាសប្បាយចិត្ត ហើយអន្ទះសារក្នុងការជួយក្រុម»៕