ចប់​បាត់​! PGS ធ្លាក់​ចេញពី​ពាន French Cup (​មាន​វី​ដេ​អូ​)

0

ក្តី​សង្ឃឹម​របស់ Paris St-Germain ក្នុង​ការ​ការពារ​តំណែង​ជើងឯក French Cup របស់​ខ្លួន​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ចាញ់​ក្រុម​ភ្ញៀវ Nice ដោយ​បាល់​ប៉េ​ណា​ល់​ទី ។

ក្រោយ​ពី​ការ​ប្រកួត​បាន​បញ្ចប់​ដោយ​គ្មាន​គ្រាប់​បាល់​ក្នុង​ម៉ោង​ធម្មតា ក្រុម​ទាំង​ពីរ​បាន​ឈាន​ដល់​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ​ដោយ​ក្រុម Nice បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំង PSG ដោយ​លទ្ធផល ៦-៥​។

អ្នកចាំទី Marcin Bulka ដែល​ខ្ចី​ជើង​ពី PSG បាន​សង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ និង​បាន​ជួយ Nice ឡើង​ទៅ​កាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ Marseille ៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖