បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Christian Eriksen នឹងចូលរួមជាមួយក្លឹប Brentford ជាមួយកុងត្រារយៈពេលខ្លី រហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីរូបគាត់បានធ្វើការពិនិត្យសុខភាពរួច។
អតីតកីឡាករឆ្នើមរបស់ Tottenham រូបនេះ ត្រូវបានធ្វើការពិនិត្យសុខភាពយ៉ាងម៉ត់ចត់មុននឹងត្រូវអនុញ្ញាតអោយត្រលប់មកកាន់ក្របខណ្ឌអង់គ្លេសវិញ ក្រោយរយៈពេល ៧ខែបន្ទាប់ពូគាត់ជួបបញ្ហាសុខភាពការពីប្រកួត Euro 2020៕