បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានអោយដឹងថាក្លឹប Manchester United បានធ្វើការព្យាយាមក្នុងការចុះកុងត្រាយកកីឡាករ Ousmane Dembele។
ក្លឹប PSG បានធ្វើការពិភាក្សាដោយផ្ទាល់ និងទទួលបានការព្រមព្រៀងគ្នាជាមួយក្លឹប Barca ក្នុងការចុះកុងត្រាយកកីឡាករសញ្ជាតិបារាំងខាងលើ។ ប៉ុន្តែក្លឹប United បានបើការទាក់ទងដោយផ្ទាល់ទៅកាន់កីឡាករហើយ។
ក្លឹបបិសាចក្រហមកំពុងស្វែងរកនៅខខ្ស្រែយុទ្ធ បន្ទាប់ពីក្លឹបបានដាក់អោយខ្ចីជើងកីឡាករ Anthony Martial, Donny van de Beek ខណៈ Jesse Lingard នឹងត្រូវដាក់អោយខ្ចីជើងផងដែរ។ ដោយឡែកកីឡាករ Mason Greenwood ក៏មិនអាចជួយក្រុមបានក្រោយជាប់ទាក់ទងនឹងរឿងបង្កអំពើហិង្សា៕