បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ខណៈពេលដែល Crystal Palace កំពុងពិភាក្សាជាមួយនឹងក្លឹប United តាំងពីថ្ងៃពុធ។ ស្រាប់តែពេលនេះក្លឹប Everton ក៏បានចូលមកប្រជែងជាក្នុងការចុះកុងត្រាយក Van de Beek។
គ្រូបង្វឹកថ្មីលោក Lamprad ដាក់គោលដៅយក និងចង់អោយក្លឹប Everton ព្យាយាមយក Donny។ ក្លឹប Crystal Palace បានធ្វើការជម្រុញម្តងទៀតដើម្បីអោយកិច្ចព្រមព្រៀងបានសម្រេច។ ក្លឹបចំនួន ២កំពុងប្រជែងគ្នា។
ក្លឹប Manchester United មិនទទួលចំពោះលក្ខខណ្ឌទិញ នៅក្នុងកិច្ចសន្យាខ្ចីជើងនោះទេ៕