ចាន់ វឌ្ឍនាកា នឹង​ទៅ​វះកាត់​របួស​ដាច់​សរសៃ​ជង្គង់ នៅក្រៅ​ប្រទេស

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ប្រភព​ជិត​ស្និទ្ធ​នឹង​កីឡាករ ចាន់ វឌ្ឍនាកា បានអោយ​ដឹង​ថា រូបគេ​នឹង​ទៅ​ធ្វើការ​វះកាត់​របួស​ដាច់​សរសៃ​ជង្គង់​ខាងស្ដាំ (ACL) នៅ​ប្រទេស​ថៃ​នៅ​ដើមខែ​កុម្ភៈ​ខាង​មុខ​។

គួរ​បញ្ជាក់​ថា CV11 បាន​រង​របួស​ក្នុង​ជំនួប​រវាង​បឹង​កេ​ត និង​វិសាខា កាលពី​ថ្ងៃ​ពុធ ដែល​បង្ខំ​ឲ្យ​រូបគេ​ត្រូវ​ប្ដូរ​ចេញ​ត្រឹម​នាទី ៣០ នៃ​ការ​ប្រកួត​។ យ៉ាងណា​ក៏​ដោយ​អ្នកគាំទ្រ​នៅ​តែ​សម្លឹង​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​កី​ទ្បា​ករ​រូប​នេះ​៕