ឆេះ​ឡ​ចំអិន​ជ័រកៅស៊ូ​ក្រែប បណ្តាល​អោយ​ខូចខាត​ជា​ទឹកប្រាក់ ២​ម៉ឺន​ដុល្លារ

0

ក្រចេះ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែមករា ឆ្នាំ​២០២២​កន្លង​មកនេះ មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​ឡ​ចំអិន​ជ័រកៅស៊ូ​ក្រែប​មួយ​កន្លែង​នៅ ភូមិ​ស្ទឹង​ទ្រ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

នេះ​បើ​យោង​តាម​ការ​ចេញ​បញ្ជាក់​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ក្នុង​ហេតុការណ៍​បណ្តាល​អោយរ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ ទីតាំង​ខាងលើ​ជា​របស់​ឈ្មោះ អ៊ឹ​ង ម៉េ​ង​ទី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​។

ចំពោះ​សំភារៈ​ដែល​បាត់បង់​រួម​មាន ជ័រកៅស៊ូ​ក្រែប​ចំនួន​២.០០០​គីឡូក្រាម​,​ឡ​មួយ​ដំបូល​ទំ​ហ៊ំ​ទទឹង​៥​ម x ១៥​ម ។ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ទឹក​មួយ​គ្រឿង ទើប​អាច​គ្រប់​គ្រង់ និង​ពន្លត់អគ្គីភ័យ​នេះ​បាន​៕