បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Manchester City នៅតែសង្ឃឹមថាពួកគេអាចបញ្ចុះបញ្ចូល Raheem Sterling អោយចុះកុងត្រាថ្មីបាន។ ដោយក្នុងការពិភាក្សាត្រូវបានចាប់ផ្តើមជាថ្មីម្តងទៀតជាមួយកីឡាករសញ្ជាតិអង់គ្លេស។
ក្លឹបធំៗដូចជា Barcelona, Paris Saint-Germain នឹង Real Madrid សុទ្ធតែមានព័ត៌មានលេចលឺជាមួយកីឡាករបស់មេឃខៀវរូបនេះ ដែលកំពុងធ្វើការប្រកួតប្រជែងក្នុងការស្វែងរកនៅតំណែងមួយក្នុងទឹកដី Etihad Stadium។ ប៉ុន្តក្លឹនម្ចាស់ជើងឯង Champions League មួយនឹងគឺមានបំណងចង់រក្សាទុកគាត់ដដែរ៕