ព្រូស​ជ្រុល​ធ្លាក់ទឹក​ទាំង​ឡាន និង​ម្ចាស់​! សំណាង​បាន​អ្នក​ឃើញ​បំបែក​កញ្ចក់​រថយន្ត​ជួយ​ជីវិត​ទាន់​ពេល

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២២​នេះ មាន​ករណី​រថយន្ត​ព្រូស​បើក​ធ្លាក់​ចូល​បឹង​តា​មោក ដែល​កើតឡើង​នៅ​ចំណុច ផ្លូវ​បេតុង​លេខ​១៥១ ភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​ព្រូស​ខាងលើ​មាន​ពាក​ស្លាក​លេខ ភ្នំពេញ 2BN-1074​។ នៅ​ពេល​កើតហេតុ​រថយន្ត​បាន​បើក​ជ្រុល​ធ្លាក់​ចូល​បឹង​តា​មោក ស្រប​ពេល​នោះ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឃើញ​ហេតុការណ៍ ក៏​បាន​ចុះ​ទៅ​បំបែក​កញ្ចក់ ដើម្បី​ជួយ​សង្គ្រោះ​ម្ចាស់​រថយន្ត​។

May be an image of 6 people and outdoors

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​មេ​ី​ល​នៅ​កន្លែង​កេ​ី​ត​ហេតុ​ផង​ដែរ​៕