Gerrard ទទួលទាន​កូនក្រុម​ថ្មី​ម្នាក់​ទៀត​ពី Arsenal

0

Aston Villa បាន​ចុះហត្ថលេខា​ផ្ទេរ​ខ្សែការពារ Calum Chambers ពី​ក្លិប Arsenal ជាមួយនឹង​កុងត្រា​រយៈពេល ៣​ឆ្នាំ​កន្លះ​។

កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ ទទួល​បាន​ឱកាស​លេង​បាន​តែ ៥​លើក​ប៉ុណ្ណោះ សម្រាប់​ក្រុម​កាំភ្លើង​ធំ​រដូវ​កាល​នេះ ស្រប​ពេល​ដែល​កិច្ចសន្យា​របស់​គេ នឹង​អស់​សុពលភាព​នៅ​រដូវក្ដៅ​ខាង​មុខ ហើយ​អាច​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។

គេ​ជា​កីឡាករ​ទី ៣​ដែល​ចូលរួម​ជាមួយ Aston Villa នៅ​ក្នុង​ខែមករា​នេះ បន្ទាប់​ពី​ការ​មក​ដល់​របស់ Philippe Coutinho ដែល​ខ្ចី​ជើង​ពី Barcelona និង Lucas Digne ដែល​ផ្ទេរ​ពី Everton ក្នុង​តម្លៃ ២៥​លាន​ផោន​។

គួរ​រំលឹក​ដែរ​ថា Chambers បាន​មក​ចូលរួម Arsenal កាលពី​ឆ្នាំ​២០១៤ ដោយ​ផ្ទេរ​ចេញពី​ក្លិប Southampton​។ គេ​នឹង​មក​ជំនួស​តំណែង​របស់ Axel Tuanzebe ដែល​ខ្ចី​ជើង​ពី Manchester United ហើយ​ផុត​កុងត្រា​ខ្ចី​កាលពី​ដើមខែ​កន្លង​មក​៕