Liverpool អាចនឹងព្យាយាមចុះហត្ថលេខាលើតារាឆ្នើមរបស់ Juventus កីឡាករ Paulo Dybala ។ កិច្ចសន្យារបស់កីឡាករអាហ្សង់ទីនជាមួយក្លឹបយក្សអ៊ីតាលីនេះ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគាត់មិនទាន់យល់ព្រមលើការបន្តកុងត្រាជាមួយក្លឹបនៅឡើយទេ។
យោងតាមសារព័ត៌មាន Sportitalia បានឱ្យដឹងថា Liverpool អាចនឹងសម្លឹងរកការចុះហត្ថលេខាលើកីឡាករវ័យ ២៨ ឆ្នាំរូបនេះដោយគ្មានតម្លៃផ្ទេរនៅរដូវក្តៅក្រោយ ប្រសិនបើគាត់អស់កុងត្រាជាមួយ Juventus ។ ក្លឹប Serie A បានចាប់ផ្តើមការចរចាជាមួយអតីតខ្សែប្រយុទ្ធ Palermo លើកិច្ចសន្យា ១០ លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ Juventus បានពន្យារពេលការពិភាក្សាជាមួយ Dybala រហូតដល់ចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករដែលកំពុងបន្ត។
គួររំលឹកឡើងវិញដែរថា Dybala ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Premier League នាពេលកន្លងមក។ គាត់បានបដិសេធឱកាសក្នុងការចូលរួមជាមួយ Tottenham Hotspur ប៉ុន្តែអាចបើកចំហចំពោះក្តីសង្ឃឹមនៃការផ្លាស់ប្តូរទៅកាន់ក្រុមហង្សក្រហម៕