Borussia Dortmund ចង់បាន​កីឡាករ​របស់ Real Madrid បី​នាក់​ជា​ថ្នូរ​នឹង Erling Haaland

0

Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​រក​វិធីសាស្ត្រ​ដើម្បី​ចុះហត្ថលេខា​ទិញ Erling Haaland ពី Borussia Dortmund​។

យោង​តាម​របាយការណ៍​របស់​គេហទំព័រ El Nacional បានឱ្យ​ដឹង​ថា​ក្រុម​នៅ Bundesliga កំពុង​ស្នើ​សុំ​កីឡាករ Los Blancos ចំនួន​បី​នាក់ ជា​ថ្នូរ​នឹង​កីឡាករ​សញ្ជាតិ​ន័​រវេ​ស​របស់​ពួក​គេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​កំណត់​គោលដៅ​លើ​កីឡាករ​របស់ Dortmund ហាក់បីដូចជា​ខ្លាំង ដោយ​ក្លឹ​ប​ចង់​ឲ្យ​កំពូល​តារា​ឆ្នើម​វ័យក្មេង​ទាំង​ពីរ​ចាប់​ដៃគូ​ជាមួយ​គ្នា​គឺ Haaland និង Kylian Mbappe ។

របាយការណ៍មួយផ្សេងទៀតបានឲ្យដឹងថា កិច្ចព្រមព្រៀង​មួយ​សម្រាប់​កីឡាករ​សញ្ជាតិ​បារាំង ដើម្បី​ផ្លាស់​ទៅ​រដ្ឋធានី​អេ​ស្ប៉ា​ញ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ព្រមព្រៀង​ដោយ​រង់ចាំ​ការ​ប្រកាស​ជា​ផ្លូវការ​។

បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ទាំង​បី​នាក់​របស់ Real Madrid ដែល​ក្លឹ​ប Borussia Dortmund ចង់បាន​មាន​ដូច​ជា​៖ Luka Jovic, Miguel Gutierrez និង Eduardo Camavinga៕