កំពូល​តារា​ឆ្នើម​របស់​ក្លឹ​ប Bayern Munich បាន​ក្លាយជា​គោលដៅ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​ក្លឹ​ប Premier League ចំនួន​ពីរ

0

កីឡាករ​ឆ្នើម Thomas Muller របស់ Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​គោលដៅ​សម្រាប់​ក្លឹ​ប​នៅ Premier League ចំនួន​ពីរ​គឺ Everton និង Newcastle United ។

យោង​តាម​អ្នកកាសែត Christian Falk បាន​ឲ្យ​ដឹង​ថា​ភាគ្គី​ខាង Toffees និង Magpies ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក Muller ទៅ​កាន់​ប្រទេស​អង់គ្លេស​។ បញ្ជាក់​ផង​ដែរ​ថា​កិច្ចសន្យា​របស់​កីឡាករ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំ ២០២៣ ហើយ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​បន្ត​កុងត្រា​នៅឡើយ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​ក៏​ហាក់ដូចជា​មិន​ទំនង​ដែរ ដែល​គាត់​នឹង​ចាក​ចេញពី Bayern នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ដែល​កំពុង​បន្ត​។

Everton និង Newcastle ត្រូវការ​ខ្លាំង​សម្រាប់​កីឡាករ​ឆ្នើម​ដើម្បី​ពង្រឹង​ក្រុម​របស់​ពួក​គេ​។ ក្រុម​របស់​លោក Eddie Howe កំពុង​ស្ថិត​ក្នុង​តំបន់​ត្រូវ​កាត់​ចោល​នៅ Premier League​។ ទន្ទឹម​នឹង​នេះ​ដែរ លទ្ធផល​នា​ពេល​ថ្មី​ៗ​នេះ​របស់ Everton បាន​ធ្វើ​ឱ្យ​ពួក​គេ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ក្នុង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រុម​បាត​តារាង​ទាំង​បី​ផង​ដែរ​។ សម្រាប់​ភាគី​ទាំង​ពីរ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​កិច្ចព្រមព្រៀង​ខ្ចី​ជើង​សម្រាប់​កីឡាករ Jesse Lingard របស់ Manchester United ៕